ការប៉ះទង្គិចគ្នានៅតំបន់ហ្គាហ្សា

Chia sẻ
(VOVWORLD) - កងទ័ពអ៊ីស្រាអ៊ែល (IDF) រួមទាំងប្រភពព័ត៌មានសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា មានមនុស្សប៉ាឡេស្ទីន ៩ នាក់ និង ទាហានអ៊ីស្រាអែល ១ នាក់ត្រូវបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានាថ្ងៃទី ១៧ ខែកុម្ភៈនៅភាគខាងជើងនៃតំបន់ហ្គាហ្សា។
ការប៉ះទង្គិចគ្នានៅតំបន់ហ្គាហ្សា - ảnh 1 ទិដ្ឋាភាពនៃតំបន់ហ្គាហ្សា

IDF ក៏បានបន្តទៀតថា ទាហានម្នាក់នៃប្រទេសនេះត្រូវបានរងរបួសដោយសារឧបករណ៍បំផ្ទុះមួយ ដែលបានបោះចោលនៅក្នុងអំឡុងពេលប្រព្រឹត្តទៅការប៉ះទង្គិចដោយហឹង្សានៅតំបន់ហ្គាហ្សា ដែលពាក់ព័ន្ធនឹងរបងព្រំដែនរបស់ប្រទេសអ៊ីស្រាអ៊ែល ។ សេចក្តីជូនដំណឹងនេះក៏បានឲ្យដឹងថែមទៀតថា រថក្រោះរបស់អ៊ីស្រាអែល បានវាយប្រហារលើមូលដ្ឋានយោធាចំនួន ២ នៅតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបនឹងរឿងហេតុនេះផងដែរ។ ទន្ទឹមនឹងនេះ នៅតំបន់ហ្គាហ្សា ស្ថាប័នសុខាភិបាលនៃចលនាឥស្លាមហាម៉ាស បានអះអាងថា មនុស្សបាលប៉ាឡេស្ទីនចំនួន ១៩ នាក់ត្រូវបានរងរបួសដោយសារការបាញ់កាំភ្លើងក្នុងការប៉ះទង្គិចទាំងនេះផងដែរ។ តាមការស្ថិតិរបស់ប៉ាឡេស្ទីនបានឲ្យដឹងថា ចាប់ពីថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៨ តទៅ យ៉ាងហោចណាស់មានមនុស្សប៉ាឡេស្ទីនចំនួន ២៥០ នាក់ បានស្លាប់ដោយសារគ្រាប់បាញ់ផ្លោង ព្រមទាំងការវាយប្រហារលើដែនអាកាសរបស់អ៊ីស្រាអ៊ែលទៅលើតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ