|
ការប៉ះទង្កិចនៅតំបន់អាគ្នេយ៍អ៊ុយក្រែនបានធ្វើឲ្យមនុស្ស ចំនួនជាង ៥ សែននាក់ត្រូវរត់ភ្ញៀសខ្លួន (Image: VNA) |
(VOVworld) – នាថ្ងៃទី ២ កញ្ញា អគ្គស្នងការទទួលបន្ទុកបញ្ហាជនភ្ញៀសខ្លួននៃ អ.ស.ប.
(UNHCR) បានឲ្យដឹងថា៖ ការប៉ះទង្កិចនៅតំបន់អាគ្នេយ៍អ៊ុយក្រែនបានធ្វើឲ្យមនុស្ស
ចំនួនជាង ៥ សែននាក់ត្រូវរត់ភ្ញៀសខ្លួន។ តាមតួរលេខស្ថិតិថ្មីបំផុតរបស់ UNHCR
បានឲ្យដឹងថា៖ ជនអ៊ុយក្រែនយ៉ាងតិចបំផុតចំនួន ២៦០ ពាន់នាក់ត្រូវភៀសខ្លួននៅ តំបន់ផ្សេងៗក្នុងប្រទេស ឬ ទៅកាន់រុស្ស៊ី បេឡារុស ប៉ូឡុញ និង Estonia។ ក្រៅពី នោះ
មនុស្សចំនួន ២ ពាន់ ៦ រយ នាក់ត្រូវស្លាប់ក្នុងជំលោះ។ ប្រធាន UNHCR លោក Antonio
Guterres បានព្រមានថា៖ ផលវិបាកដោយវិបត្តិនៅអ៊ុយក្រែននឹងក្លាយទៅជាដ៏ធ្ងន់ធ្ងរ
ជាង ក្នុងករណី យុទ្ធនាការយោធានៅតំបន់អាគ្នេយ៍នៃប្រទេសនេះមិនត្រូវបានបញ្ឈប់
ភ្លាមមួយរំពិច។ រដ្ឋអំណាចអ៊ុយក្រែនក៏បានបើកចេញរបៀងមនុស្សធម៌ដើម្បីជនស៊ីវិល
អាចចាកចេញពីតំបន់សង្គ្រាម។ តាមការព្យករណ៍របស់ UNHCR នៅមាន នាជនស៊ី
វិលចំនួន ២,២ លាននាក់ត្រូវជាប់ស្ទះនៅតំបន់អាគ្នេយ៍អ៊ុយក្រែន៕