|
កន្លែងកើតហេតុ (រូបថតៈ Reuters) |
(VOVworld)-នាថ្ងៃទី១៥កុម្ភៈ នៅទីក្រុង Copenhagen របស់ប្រទេសដាណឺម៉ាក បាន
កើតមានឡើងការបាញ់ប្រហារដោយកាំភ្លើងបណ្តាលឲ្យមនុស្សចំនួន៣នាក់ ត្រូវ
ស្លាប់។ តាមប៉ូលិសដាណឺម៉ាក់ថា ការបាញ់ប្រហារដោយកាំភ្លើងថ្មីបំផុតគឺកើតមាន
ឡើងនៅជិតស្ថានីយ៍រថភ្លើង Norreport បណ្តាលឲ្យជនស៊ីវិលមួយនាក់ និងប៉ូលិស្ត
២នាក់ត្រូវរងរបួស។ មុននោះ នាថ្ងៃទី១៣កុម្ភៈ ជនប្រដាប់អាវុធ១នាក់ បានបាញ់
ប្រហារទៅលើហាងលក់កាហ្វេនៅ Copenhaghen ធ្វើឲ្យជន១នាក់ត្រូវស្លាប់ និង៣
នាក់រងរបួស នៅការពិភាគ្សាអំពីអ៊ីស្លាម និងសេរីភាពខាងបញ្ចេញមតិរបស់
វិចិត្រករគូរូបភាពសំណើច។ នាបច្ចុប្បន្ន ប៉ូលីសកំពុងស្វែងរកជនអនុវត្តការ វាយប្រហារពោលខាងលើ៕