|
ការបាញ់កាំភ្លើងនៅតំបន់ព្រំដែនរវាងអ៊ីរ៉ងនិងប៉ាគីស្ថាន (Image: VNA) |
(VOVworld) - នារាត្រីថ្ងៃទី ១៧ តុលា ការបាញ់កាំភ្លើងនៅតំបន់ព្រំដែនរវាង
អ៊ីរ៉ង់និង ប៉ាគីស្ថានបានធ្វើឲ្យទាហានការពារព្រំដែនរបស់អ៊ីរ៉ង់ចំនួន ២ នាក់
និងនាយទាហាន របស់ប៉ាគីស្ថានមួយនាក់ត្រូវស្លាប់។ មន្ត្រីយោធាមួយរូប
របស់អ៊ីរ៉ង់បានឲ្យដឹងថា៖ រឿងហេតុពោលខាងលើបានកើតមានឡើងក្នុងពេល
ដែលពួកជ្រុលនិយមបានឆ្លៀត ចូលតំបន់ដែនដីរបស់អ៊ីរ៉ង់។ កំលាំងយោធាអ៊ីរ៉ង់
បានកំទិចបណ្ដាមុខសញ្ញានេះនិងរឹបអូសបានរថយន្តមួយគ្រឿងរួមជាមួយអាវុធ។
ក្នុងពេលនោះ អ្នកនាំពាក្យនៃកងទ័ព ប៉ាគីស្ថាន លោក Wasay Khan បានឲ្យដឹងថា៖ ក្រុមត្រួតពិនិត្យខ្សែព្រំដែន (FC) នៃប្រទេសនេះកំពុងតាមប្រម៉ាញ់ជនសង្ស័យ
ចំនួន ២ នាក់ ប៉ុន្តែ ក្រោយមករថយន្ត កំលាំងនេះត្រូវបានកំលាំងការពារ
ព្រំដែនរបស់អ៊ីរ៉ង់បាញ់កាំភ្លើងសំដៅ។ នាបច្ចុបប្បន្ន មិនទាន់ច្បាស់ថា៖ រថយន្ត
ដែលកំលាំងការពារព្រំដែនរបស់ប៉ាគីស្ថានបានដេញតាមនោះគឺរថយន្តដែល
កំលាំងការពារព្រំដែនអ៊ីរ៉ង់រឹងអូសបន្ទាប់រឿងហេតុនេះដែរឬទេ។ នាដើមខែតុលា
ឆ្នាំ ២០១៤ រាល់ការវាយប្រហារនៅតំបន់ព្រំដែនរវាងប្រទេសទាំង ២ បានកើត
មានឡើងជាបន្ត បន្ទាប់ដែលធ្វើឲ្យមនុស្សចំនួន ៥ នាក់ត្រូវស្លាប់និង
១៤ នាក់ទៀតត្រូវបានចាប់ខ្លួន៕