ការបោះជំហានថ្មីក្នុងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើវិស័យយោធារវាងវៀតណាមនិងឥណ្ឌា

Chia sẻ

(VOVworld) – នេះគឺជាជំនឿជឿជាក់របស់ប្រធានក្រុម
ប្រឹក្សារបណ្ដាប្រធានសេនា ធិការទ័ពឥណ្ឌានាយឧត្តម
សេនីយ៍កងទ័ពជើងអាកាសឥណ្ឌា Norman Anil Kumar
 Brown ក្នុងការចរចារជាមួយ ឧត្តមសេនីយ៍ឯក Do Ba
Ty។ 

ការបោះជំហានថ្មីក្នុងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើវិស័យយោធារវាងវៀតណាមនិងឥណ្ឌា - ảnh 1
ប្រធានក្រុមប្រឹក្សារបណ្ដាប្រធានសេនា ធិការទ័ពឥណ្ឌា នាយឧត្តមសេនីយ៍កងទ័ពជើងអាកាសឥណ្ឌា Norman Anil Kumar Brown ក្នុងការចរចារជាមួយ ឧត្តមសេនីយ៍ឯក Do Ba Ty។ (Image: Vietnam+)

(VOVworld) – ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមនៅ
ឥណ្ឌាដឹកនាំដោយ ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍
ឯក Do Ba Ty នឹងរួមចំណែកដ៏សែនសំខាន់ក្នុងការជំរុញការបោះជំហានថ្មីមួយក្នុង
ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើវិស័យយោធារវាងប្រទេសទាំង ២ ។ នេះគឺជាជំនឿ
ជឿជាក់របស់ប្រធានក្រុមប្រឹក្សារបណ្ដាប្រធានសេនា ធិការទ័ពឥណ្ឌា នាយឧត្តមសេ
នីយ៍កងទ័ពជើងអាកាសឥណ្ឌា Norman Anil Kumar Brown ក្នុងការចរចារជាមួយ
ឧត្តមសេនីយ៍ឯក Do Ba Ty។ នាយឧត្តមសេនីយ៍ Norman Anil Kumar Brown បាន
អះអាងថា៖ វៀតណាមដើរតួនាទីសំខាន់និងជាដៃគូរជួរមុខរបស់ឥណ្ឌាក្នុងតំបន់
អាស៊ីអាគ្នេយ៍។ ដោយហេតុនេះ ឥណ្ឌាយកចិត្តទុកដាក់ជាច្រើនដល់ការជំរុញ
ទំនាក់ទំនងជាមួយវៀតណាមជាពិសេសលើវិស័យយោធាដើម្បីផលប្រយោធន៍
របស់ប្រជាជននៃប្រទេសទាំង ២ សន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុង
តំបន់។ ឥណ្ឌានឹងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការត្រៀមរៀបចំសំរាប់ការ
ចូលរួមសកម្មភាពរក្សាសន្តិភាពនៃ អ.ស.ប. ផងដែរ៕

ប្រតិកម្មទៅវិញ