ការបោះឆ្នោតសភាស្វីស៖ គណបក្សបៃតងទទួលជ័យជំះជាប្រវត្តិសាស្ត្រ

Chia sẻ
(VOVWORLD) - ការព្រួយបារម្ភរបស់អ្នកបោះឆ្នោតស្វីសអំពីការប្រែប្រួលអាកាសធាតុបាននាំមកនូវឧត្តមភាពសម្រាប់សកម្មជនបរិស្ថានរបស់គណបក្សបៃតងនិងគណបក្សសេរីបៃតងនៅក្នុងការបោះឆ្នោតសភានាថ្ងៃទី ២០ ខែតុលានៅប្រទេសអឺរ៉ុបនេះ។ 
ការបោះឆ្នោតសភាស្វីស៖ គណបក្សបៃតងទទួលជ័យជំះជាប្រវត្តិសាស្ត្រ - ảnh 1 ការបោះឆ្នោតសភាស្វីស៖ គណបក្សបៃតងទទួលជ័យជំះប្រវត្តិសាស្ត្រ (nhandan.com.vn)

លទ្ធផលដំបូងបានប្រកាសដោយស្ថានីយ៍វិទ្យុនិងទូរទស្សន៍ស្វីស (RTS)ឲ្យដឹងថា៖ បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៥ គណបក្សនយោបាយដែលទទួលបានការគាំទ្រច្រើនជាងគេគឺគណបក្សបៃតងដោយការកើនឡើង ១៧ អាសនៈ គណបក្សសេរីបៃតងបានកើនឡើង  ៩ អាសនៈ។ បណ្ដាគណបក្សដែលបាត់បង់អាសនៈច្រើនជាងគេគឺគណបក្សប្រជាជនស្វីស (SVP) ដែលថយចុះ ១២ អាសនៈ គណបក្សសង្គមស្វីសថយចុះ ៤ អាសនៈ គណបក្សប្រជាធិបតេយ្យសេរី (PRL) ថយចុះ ៤ អាសនៈនិងគណបក្សប្រជាធិបតេយ្យគ្រិស្គសាសនាថយចុះ ៣ អាសនៈ៕

ប្រតិកម្មទៅវិញ