|
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi (Image: VNA) |
(VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា ថ្លែងមតិចំពោះមុខគណៈប្រតិភូអង្គភាពអាជីវកម្ម អាមេរិកដែលកំពុងមានដំណើរទស្សនកិច្ចនៅរដ្ឋធានីគែរ ប្រធានាធិបតីអេហ្ស៊ីប
លោក Abdel Fattah el-Sisi បានឲ្យដឹងថា៖ ការបោះឆ្នោតរដ្ឋសភានៅប្រទេសនេះនឹង
ត្រូវ បានរៀបចំឡើងមុនដំណាច់ខែមិនាឆ្នាំ ២០១៥។ តាមលោក El-Sisi ថា៖ អេហ្ស៊ីប
នឹងទទួល បានគោលដៅទី ៣ ក្នុងសេចក្តីថ្លែការណ៍ដែលបាននាំចេញនាថ្ងៃទី ៣
កក្កដា ឆ្នាំ ២០១៣។ ការបោះឆ្នោតពោលខាងលើត្រូវប្រព្រឹត្តទៅមុនសន្និសីទ
សេដ្ឋកិច្ចអន្តរជាតិដែលគ្រោងនឹងរៀបចំឡើងនាត្រីមាសទី ១ ឆ្នាំ ២០១៥។ សន្និសីទនេះគឺសំដៅទាក់ទាញការវិនិយោគពីបរទេសដើម្បីស្តារខឿនសេដ្ឋកិច្ច
របស់អេហ្ស៊ីបឡើងវិញ៕