លោកស្រី Cathy Russell ដែលជាអតីតឯកអគ្គរដ្ឋទូតកិច្ចការស្ត្រីសកលក្នុងរដ្ឋបាលអូបាម៉ាត្រូវបានតែងតាំងជានាយកការិយាល័យធនធានមនុស្សប្រធានាធិបតីនៃសេតវិមាន។ លោក Carlos Elizondo (ខាងស្តាំ) ដែលបានបម្រើការជាលេខាសង្គមរបស់ Biden នៅក្នុងរដ្ឋបាលអូបាម៉ាត្រូវបានគេរំពឹងថានឹងបន្តនៅក្នុងមុខតំណែងនេះ។ (រូបថត៖ NBC/TTXVN) |
សមាជិកថ្មីក្នុងជួរក្រុមបុគ្គលិកជាន់ខ្ពស់ដែលលោក ចូបៃដិនជ្រើសរើសគឺភាគច្រើនជាអ្នកដែលធ្លាប់បានបម្រើការនៅក្នុងរដ្ឋអំណាចរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ា (Baracl Obama)។ ម្យ៉ាងវិញទៀត សមាសភាពនៃក្រុមនេះក៏មានភាពចម្រុះផងដែរ រួមមានស្ត្រីនិងមនុស្សជាច្រើនដែលមានពណ៌សម្បុរផងដែរ។ ជាក់ស្តែងក្នុងនោះ មានលោកស្រី Louisa Terrell ជំនួយការពិសេសផ្នែកកិច្ចការច្បាប់ដែលធ្លាប់បម្រើការឲ្យអតីតប្រធានាធិបតីអូបាម៉ា ត្រូវបានតែងតាំងជានាយិការខុទ្ទកាល័យនីតិប្បញ្ញត្តិនៃសេតវិមាន។ រីឯលោកស្រី Terrell បច្ចុប្បន្នទទួលបន្ទុកការងារឃ្លាំមើលកិច្ចការនីតិប្បញ្ញត្តិសម្រាប់ក្រុមផ្ទេរអំណាចរបស់លោក ចូបៃដិន ជាដើម។
នាថ្ងៃទី ២០ ខែវិច្ឆិកា រដ្ឋ Georgia (សហរដ្ឋអាមេរិក) បានបញ្ជាក់ថាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យគឺលោក ចូបៃដិន គឺជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅក្នុងរដ្ឋនេះ ជាក់ស្តែង លោកចូបៃដិនទទួលជាផ្លូវការ នូវសំឡេងគាំទ្ររបស់អង្គបោះឆ្នោតចំនួន ១៦ ក្នុងរដ្ឋនេះ៕