មជ្ឈមណ្ឌលរាប់សន្លឹកឆ្នោតនៅរដ្ឋ Pennsylvania ។ (រូបថត៖ Getty / VNA) |
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ចៅក្រមសហរដ្ឋអាមេរិក លោក Matthew Brann បានច្រានចោលពាក្យបណ្តឹងតវ៉ារបស់ក្រុមរៀបចំការរកសំឡេងការបោះឆ្នោតរបស់ប្រធានាធិបតី Donald Trump អំពីការលួចបន្លំសន្លឹកឆ្នោតនៅរដ្ឋ Pennsylvania ដែលជារដ្ឋមានចំនួនប្រជាជនច្រើនជាងគេទី ៦ របស់សហរដ្ឋអាមេរិក និងមានអង្គបោះឆ្នោតចំនួន ២០ រូបក្នុងការបោះឆ្នោតលើកនេះ។
ចៅក្រម Brann បានអះអាងថាក្រុមបោះឆ្នោតរបស់លោក Trump បានលើកយក "អំណះអំណាងតាមផ្លូវច្បាប់ដោយបង្ខំនិងការចោទប្រកាន់ដែលមិនមានហេតុផលជាក់ស្តែងនោះឡើយ។
សាលក្រមដូចពោលខាងលើនេះបើកផ្លូវសម្រាប់រដ្ឋ Pennsylvania ដើម្បីបញ្ជាក់ពីជ័យជំនះរបស់បេក្ខជន ប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃទី ២៣ ខែវិច្ឆិកា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកនាបច្ចុប្បន្ន លោក Biden មានសំឡេងគាំត្រពីអង្គបោះឆ្នោតចំនួន ៣០៦ ដែលច្រើនជាងចំនួនសម្លេងគាំទ្រជាចំាបាច់ (ពោលគឺ ២៧០ សម្លេង) ដើម្បីយកឈ្នះក្នុងការបោះឆ្នោតទាំងមូលផងដែរ៕