ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងធ្វើយុទ្ធនាការបោះឆ្នោតនៅ Green Bay រដ្ឋ Wisconsin នៅថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០ ( រូបថត៖ USA TODAY / VNA) |
សេចក្តីជូនដំណឹងកាលពីថ្ងៃទី ២ ខែវិច្ឆិកា បានឲ្យដឹងថា លោក Donald Trump បានធ្វើយុទ្ធនាកាឃោសនាបោះឆ្នោតនៅរដ្ឋចំនួន ៥ ផ្សេងៗគ្នានៅថ្ងៃអាទិត្យ រួមមាននៅ Macomb County (រដ្ឋ Michigan), Dubuque (រដ្ឋIowa), Hickory (រដ្ឋNorth Carolina), Rome (រដ្ឋGeorgia) និង Opa-locka (រដ្ឋFlorida)។ រីឯបេក្ខជនអនុប្រធានាធិបតី លោក Mike Pence បានបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅ Norht Carolina សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា។
ទន្ទឹមនឹងនេះ លោក Joe Biden បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Pennsylvania ។ យោងតាមផែនការ បេក្ខជននៃគណបក្សប្រជាធិបតេយ្យរូបនេះមានសុន្ទរកថារកសំឡេងឆ្នោតនៅទីក្រុងទីក្រុង Philadelphia ។ រីឯបេក្ខជនអនុប្រធានាធិបតី លោកស្រី Kamala Harris ធ្វើយុទ្ធនាការបោះឆ្នោតនៅ Gwinnett (ររដ្ឋ Georgia) និង Fayetteville (រដ្ឋ North Carolina) នៅថ្ងៃទី ២ ខែវិច្ឆិកា៕