ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ vov.vn) |
លោក Trump នឹងជាប់ឆ្នោតធ្វើជាប្រធានាធិបតីសារជាថ្មីម្តងទៀតសម្រាប់អាណត្តិទី២។ ខាងលើនេះគឺជាលទ្ធផលនៃការស្ទង់មតិនាពេលថ្មីនេះដែលធ្វើឡើងដោយក្រុមហ៊ុន Zogby និងប្រកាសនាថ្ងៃទី ៩ ខែតុលាកន្លងទៅ។ មានអ្នកឆ្លើយសំណួរចំនួន ៤៦% មិនយល់ព្រមនឹងការដែលប្រធានាធិបតីអាមរិកលោក Trump ដាក់សម្ពាធទៅលើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenski ដើម្បីស៊ើបអង្កេតសកម្មភាពរបស់អតីតអនុប្រធានាធិបតីអាមរិកលោក Joe Biden និងកូនប្រុសរបស់លោកមានឈ្មោះ Hunter Biden ក្នុងរឿងក្តីមួយដែលទើបបែកធ្លាយនាពេលថ្មីៗនេះ។ ក៏ប៉ុន្តែអត្តានៃអ្នកគាំទ្រសកម្មភាពនេះរបស់ប្រធានាធិបតី Trump គឺ ៤០% ។ ប្រការនេះបានបង្ហាញថាមិនមានភាពខុសគ្នាខ្លាំងទេក្នុងការវាយតម្លៃរបស់អ្នកបោះឆ្នោតចំពោះហេតុការណ័ដែលកំពុងធ្វើឱ្យកើតមានរលកនៅលើឆាកនយោបាយអាមេរិកផងដែរ៕