កិច្ចការរាប់សន្លឹកឆ្នោតចំនួន ៩៦% បានបង្ហាញថា គណៈបក្ស Sinn Fein បានទទួលជ័យជម្នះដោយមានសំឡេងគាំទ្រសរុបចំនួន ២៤,១% លើសពីគូប្រជែងគឺជាគណៈបក្ស Fianna Fail និងគណៈបក្ស Fine Gael របស់នាយករដ្ឋមន្រ្តីលោក Leo Varadkar ដែលមានសំឡេងគាំទ្រសរុបដូចគ្នាគឺ ២២,១%។
ការបោះឆ្នោតនីតិប្បញ្ញត្តិនៅសាធារណរដ្ឋអៀរឡង់បានប្រារព្ធធ្វើឡើងនាថ្ងៃទី ៨ ខែកុម្ភៈ ប៉ុន្តែដោយសារកិច្ចការរាប់សន្លឹកឆ្នោតមានភាពស្មុគស្មាញ ដូច្នេះលទ្ធផលដំបូងគ្រាន់តែត្រូវបានប្រកាសនាយប់ថ្ងៃទី ៩ ខែកុម្ភៈប៉ុណ្ណោះ។ នេះគឺលទ្ធផលជាប្រវត្តិសាស្ត្រចំពោះឆាកនយោបាយរបស់សាធារណរដ្ឋអៀរឡង់ ពីព្រោះ ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យរបស់ខ្លួនមក គណៈបក្សស្តាំកណ្ដាលនិយមចំនួនពីរគឺ Fianna Fail និង Fine Gael បានកាន់អំណាចដោយប្តូរវេនក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ៕