ការបង្ហាញជាលើកដំបូងនូវឯកសារស្តីពីការផ្លាស់ប្តូរឌីជីថលផ្នែកទេសចរណ៍

Chia sẻ
(VOVWORLD) - ឯកសារនេះរួមចំណែកផ្តល់ព័ត៌មានទូទៅស្ដីពីស្ថានភាពបច្ចុប្បន្ន ដំណោះស្រាយទូទៅ និងជំហានដែលត្រូវអនុវត្តន៍ ដើម្បីឲ្យភាគីពាក់ព័ន្ធងាយស្រួលតម្រង់ទិសក្នុងការអនុវត្តការផ្លាស់ប្តូរឌីជីថលសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព; រួមចំណែកបង្កើតឡើងភាពស៊ីសង្វាក់គ្នា ហើយរួបរួមសកម្មភាពផ្លាស់ប្តូរឌីជីថលក្នុងផ្នែកទេសចរណ៍ទាំងមូល។
ការបង្ហាញជាលើកដំបូងនូវឯកសារស្តីពីការផ្លាស់ប្តូរឌីជីថលផ្នែកទេសចរណ៍ - ảnh 1ទំព័រគម្របនៃឯកសារណែនាំអំពីការផ្លាស់ប្តូរឌីជីថល។ (រូបថត៖ dulichvn.org.vn)
យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) នៅថ្ងៃទី ១០ សីហា បានឲ្យដឹងថា មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ (អគ្គនាយកដ្ឋានទេសចរណ៍) បានបង្ហាញជាលើកដំបូងនូវឯកសារ “ការផ្លាស់ប្ដូរឌីជីថលផ្នែកទេសចរណ៍៖ ផ្លាស់ប្តូរការយល់ដឹង និងរួបរួមសកម្មភាព”។ ឯកសារនេះរួមចំណែកផ្តល់ព័ត៌មានទូទៅស្ដីពីស្ថានភាពបច្ចុប្បន្ន ដំណោះស្រាយទូទៅ និងជំហានដែលត្រូវអនុវត្តន៍ ដើម្បីឲ្យភាគីពាក់ព័ន្ធងាយស្រួលតម្រង់ទិសក្នុងការអនុវត្តការផ្លាស់ប្តូរឌីជីថលសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព; រួមចំណែកបង្កើតឡើងភាពស៊ីសង្វាក់គ្នា ហើយរួបរួមសកម្មភាពផ្លាស់ប្តូរឌីជីថលក្នុងផ្នែកទេសចរណ៍ទាំងមូល។ ស្នូលនៃឯកសារ ណែនាំអំពីការផ្លាស់ប្តូរឌីជីថលគឺ ប្រព័ន្ធអេកូផ្លាស់ប្ដូរឌីជីថលផ្នែកទេសចរណ៍ ដែលណែនាំពីកម្មវិធីសម្រាប់ភ្ញៀវទេសចរ អាជីវកម្មទេសចរណ៍ មគ្គុទ្ទេសក៍ និងភ្នាក់ងារគ្រប់គ្រងការធ្វើដំណើរ។ ក្នុងនោះ កាតទេសចរណ៍ឆ្លាតវៃ កម្មវិធី “Vietnam Travel” កម្មវិធី “ផ្លាតហ្វមគ្រប់គ្រងនិងធ្វើអាជីវកម្មទេសចរណ៍” “ទំព័រមាសទេសចរណ៍វៀតណាម” ប្រព័ន្ធទិន្នន័យទេសចរណ៍វៀតណាម ត្រូវបានគេចាត់ទុកជាផលិតផលស្នូលដែលផ្តល់ការគាំទ្រជាក់ស្តែងដល់ភ្ញៀវទេសចរ ខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្មទេសចរណ៍ មគ្គុទ្ទេសក៍ និងភ្នាក់ងារគ្រប់គ្រងរដ្ឋក្នុងវិស័យទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ