ការនាំចេញផលិតផលកាត់ដេរឆ្នាំ២០១៥៖យថាទស្សន៍កំណើនល្អ

Chia sẻ
(VOVworld) - ឆ្នាំ២០១៥ត្រូវបានវាយតំលៃជាឆ្នាំដ៏
ងាយស្រួលសំរាប់សកម្ម ភាពនាំចេញរបស់វិស័យកាត់
ដេរវៀតណាម នាពេលសំរេចដំណើរការចរចារ អំពីកិច្ច
ព្រមព្រៀងពាណិជ្ជកម្មមួយចំនួនដែលបើកឱកាស
សំរាប់វិស័យនេះ។
(VOVworld) - ឆ្នាំ២០១៥ត្រូវបានវាយតំលៃជាឆ្នាំដ៏ងាយស្រួលសំរាប់សកម្មភាព
នាំចេញរបស់វិស័យកាត់ដេរវៀតណាម នាពេលសំរេចដំណើរការចរចារ អំពីកិច្ច
ព្រមព្រៀងពាណិជ្ជកម្មមួយចំនួនដែលបើកឱកាសសំរាប់វិស័យនេះ។តាមសមាគម
កាត់ដេរវៀតណាមថា ទីផ្សារអឺរ៉ុប (EU) បន្តជាទីផ្សារសំខាន់ របស់វិស័យកាត់ដេរ
វៀតណាមនាពេលខាងមុខ។នាពេលកិច្ចព្រមព្រៀង FTA រវាងវៀតណាមនិង EU
បានចុះហត្ថលេខា ការដែលកំរិតពន្ធពី១២%បានថយចុះត្រឹម០% នឹងបង្កើត
កម្លាំងប្រកួតប្រជែងដ៏ធំៗសំរាប់ការនាំចេញផលិតផលកាត់ដេរទៅ ក្នុងទីផ្សារ
EU។
ការនាំចេញផលិតផលកាត់ដេរឆ្នាំ២០១៥៖យថាទស្សន៍កំណើនល្អ - ảnh 1

ស្ដីពីទីផ្សារអាមេរិក តំលៃប្រាក់ពាណិជ្ជកម្មនៃការនាំចេញផលិតផលកាត់ដេរ របស់វៀតណាមទៅក្នុងទីផ្សារនេះកើនពី១២ដល់១៣%ក្នុង១ឆ្នាំ។នាពេលកិច្ច ព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP) បានចុះហត្ថលេខា ការដែលកំរិត
ពន្ធពី១៨%ថយចុះត្រឹម០% នឹងជាកត្តាងាយស្រួលសំរាប់អង្គភាពអាជីវកម្ម វៀតណាមបើកទូលាយទីផ្សារនៅអាមេរិក។
នៅទីផ្សាររុស្ស៊ី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាមនិងសម្ព័ន្ធភាពគយ រួមមានរុស្ស៊ី បេឡារុស និងកាហ្សាក់ស្ថាន នាដើម ឆ្នាំ២០១៥នឹងកែលំអរគោលនយោបាយអំពីព័ន្ធ គយ នឹងបង្កើតកម្លាំង ទាក់ទាញធំៗចំពោះអង្គភាពអាជីវកម្ម៕

ប្រតិកម្មទៅវិញ