ការនាំចេញបន្លែនិងផ្លែឈើត្រូវបានប៉ាន់ប្រមាណថាសម្រេចបានមួយពាន់លានដុល្លារ |
(VOVworld)_យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ តម្លៃនាំចេញបន្លែនិងផ្លែឈើសម្រាប់ ៤ ខែ នាដើមឆ្នាំ ២០១៧ ត្រូវបានប៉ាន់ប្រមាណថាសម្រេចបានមួយពាន់លានដុល្លារ គឺកើនឡើង ៣២,៦% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៦ ។ ចិន អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជាទីផ្សារនាំចូលទំនិញធំជាងគេទាំង ៤ នៃមុខទំនិញបន្លែផ្លែឈើរវៀតណាមដែលស្រូបយក ៨២,៩% នៃតម្លៃនាំចេញបន្លែនិងផ្លែឈើសរុប ៕