ការនាំចេញកាហ្វេរបស់វៀតណាមកើនលើសចំនួន ២ ពាន់លានដុល្លារអាមេរិក

Chia sẻ
(VOVWORLD) - ជាទូទៅក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ការនាំចេញកាហ្វេរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨៨២.០០០ តោន ដែលមានតម្លៃជាង ២ ពាន់លានដុល្លារ។
ការនាំចេញកាហ្វេរបស់វៀតណាមកើនលើសចំនួន ២ ពាន់លានដុល្លារអាមេរិក - ảnh 1ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ ការនាំចេញកាហ្វេបានលើសពីសញ្ញាសម្គាល់ ២ ពាន់លានដុល្លារ (រូបថត៖ congthuong.vn)

យោងតាមអគ្គនាយកដ្ឋានគយបានឱ្យដឹងថា ក្នុងខែឧសភា ការនាំចេញកាហ្វេរបស់វៀតណាមបានឈានដល់ ១៦៥.០០០ តោន មានតម្លៃ ៣៩៦ លានដុល្លារអាមេរិក កើនឡើង ១៥,៧% ជាបរិមាណ និងកើនឡើង ២១,៨% ជាតម្លៃធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទូទៅក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ការនាំចេញកាហ្វេរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨៨២.០០០ តោន ដែលមានតម្លៃជាង ២ ពាន់លានដុល្លារ។ ដោយប្រមូលបានក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ តម្លៃនាំចេញជាមធ្យមរបស់កាហ្វេវៀតណាមត្រូវបានប៉ាន់ប្រមាណថា ២.២៩៥ ដុល្លារ/តោន កើនឡើង ២,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ