រូបថតឧទាហរណ៍ (ប្រភព៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) |
ទំនិញមួយចំនួនមុខដូចជា អង្ករនិងដំឡូងមីគឺទិន្នផលនាំចេញបានកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ដោយក្នុងនោះ ការនាំចេញអង្ករសម្រេចបាន ៨៩០ ពាន់តោន (កើន ២៧%) ម្រេចបាន ៤១០ លានដុល្លារ (កើន ៣៣%)។
ការនាំចេញដំឡូងមីសម្រេចបាន ១៣០ ពាន់តោន (កើន ៤០%) សម្រេចបាន ២៧ លានដុល្លារ (កើន ៧០%) ។ បណ្ដាមុខទំនិញរុក្ខផលនាំចេញសំខាន់ៗក៏កើនឡើងផងដែរ។ ក្នុងនោះ តម្លៃឈើនឹងផលិតផលឈើសម្រេចបាន ១,៥៣ ពាន់លានដុល្លារ (កើន ១០%)ជាដើម។
នាបច្ចុប្បន្ននេះ ទីផ្សារនាំចេញទំនិញកសិផល រុក្ខផល និងជលផលសំខាន់ចំនួន ៤ របស់វៀតណាមគឺ ចិន អាមេរិក សហភាពអឺរ៉ុប និងអាស៊ាន៕