ការធ្វើបាតុកម្មប្រឆាំងជំទាស់ការចាកចេញពីអេស្ប៉ាញរបស់ Catalonia

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៩ តុលា ប្រជាពលរដ្ឋអេស្ប៉ាញនៅទីក្រុង Barcelona រាប់រយនាក់បានធ្វើការដង្ហែក្បួនប្រឆាំងជំទាស់ការដែលតំបន់ស្វយ៍ត Catalonia ប្រកាសឯករាជ្យដោយឯកតោភាគី ព្រមទាំង សម្តែងស្មារតីសាមគ្គីគាំទ្រប្រទេស អេស្ប៉ាញឯកភាពមួយ។ 
ការធ្វើបាតុកម្មប្រឆាំងជំទាស់ការចាកចេញពីអេស្ប៉ាញរបស់ Catalonia  - ảnh 1 ការធ្វើបាតុកម្មប្រឆាំងជំទាស់ការចាកចេញពីអេស្ប៉ាញរបស់ Catalonia 

(VOVworld) – នាថ្ងៃទី ២៩ តុលា ប្រជាពលរដ្ឋអេស្ប៉ាញនៅទីក្រុង Barcelona រាប់រយនាក់បានធ្វើការដង្ហែក្បួនប្រឆាំងជំទាស់ការដែលតំបន់ស្វយ៍ត Catalonia ប្រកាសឯករាជ្យដោយឯកតោភាគី ព្រមទាំង សម្តែងស្មារតីសាមគ្គីគាំទ្រប្រទេស អេស្ប៉ាញឯកភាពមួយ។ នាបច្ចុប្បន្ន រដ្ឋាភិបាលអេស្ប៉ាញបានគ្រប់គ្រងជាផ្លូវការរដ្ឋ អំណាចតំបន់ Catalonia ដោយមានការដែល នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy ទទួលហើយប្រគល់រាល់ការគ្រប់គ្រងតំបន់ Catalonia នៃអតីតអភិបាលតំបន់ Catalonia លោក Carles Puigdemont សំរាប់ឧបនាយករដ្ឋមន្ត្រី លោកស្រី Soraya Saenz de Santamaria។ ទង្វើពោលខាងលើបានប្រព្រឹត្តទៅមួយថ្ងៃបន្ទាប់ពីស្ថាប័ននីតិបញ្ញត្តិតំបន់ Catalonia ប្រកាសឯករាជ្យពីអេស្ប៉ាញដោយឯកតោ ភាគីដែលចាប់បង្ខំនាយករដ្ឋមន្ត្រី Mariano Rajoy រំសាយស្ថាប័នេះ ទម្លាក់ពីដំណែង លោក Carles Puigdemont ព្រមទាំង ចេញបទបញ្ជាដំណើរការបោះឆ្នោតមុនកាល កំណត់នៅតំបន់នេះនាថ្ងៃទី ២១ ធ្នូ ខាងមុខ៕ 

ប្រតិកម្មទៅវិញ