ការធ្វើកូដកម្មជាសកលនៅទូទាំងប្រទេសអ៊ីតាលី

Chia sẻ
(VOVWORLD) - ថ្ងៃទី ២៥ ខែតុលាត្រូវបានចាត់ទុកថា “ ជាថ្ងៃសុក្រដ៏ខ្មៅងងឺតមួយ” សម្រាប់ប្រទេសអ៊ីតាលី ដែលប្រទេសនេះបានផ្ទុះកូដកម្មជាសកលមួយនៅទូទាំង ប្រទេស ។ រាល់សកម្មភាពចរាចរណ៍សាធារណៈត្រូវបានខកខាន ឡានក្រុងនិងរថភ្លើងក្រោមដីត្រូវបានរំខានទាំងអស់។ ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីតាលី Alitalia បានប្រកាសថាត្រូវលុបចោលជើងហោះហើរអន្តរជាតិនិងក្នុងស្រុកចំនួន ២៤០ ជើង ។

ការធ្វើកូដកម្មជាសកលនេះត្រូវបានកើតឡើងដោយអង្គការសហជីពមួយចំនួនដូចជា  Cub – Sgb – Sicobas – UsiCit – Slai Coba ក្នុងគោលបំណងកាត់បន្ថយទំហំការងារ និងលុបចោលច្បាប់ការងារនិងច្បាប់កំណែទម្រង់ស្តីពីការចូលនិវត្តន៍។ សកម្មភាពនៃបាតុកម្មនេះក៏បានធ្វើឡើងនៅទីលាន Campidoglio ដោយមានប្រជាជនរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាប្រឆាំងជំទាស់អាជ្ញាធរក្នុងតំបន់ដែលបានធ្វើរដ្ឋធានីរ៉ូមកាន់តែឧនភាព ក៏ដូចជាការអនុម័តលើថវិការសម្រាប់ AMA ដែលប្រឈមការលំបាកផ្នែកហិរញ្ញវត្ថុ និងសកម្មភាពប្រមូលសំរាមផងដែរ៕

ប្រតិកម្មទៅវិញ