ការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់វៀតណាម ក៏ដូចជាតំបន់

VOV/កម្ពុជា
Chia sẻ

(VOVWORLD) - នេះជាការវាយតម្លៃរបស់សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុសំឡេងវៀត ណាម នាថ្ងៃទី ២០ កក្កដា។

ការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់វៀតណាម ក៏ដូចជាតំបន់ - ảnh 1សម្តេចម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម (រូបថត៖ VOV - កម្ពុជា)

បើតាមសម្តេចម៉ែន សំអន លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបមានចក្ខុវិស័យវែងឆ្ងាយ។ លោកអគ្គលេខាបក្សបានលះបង់អស់ពីកម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងជីវិត ដើម្បីបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។ ដូច្នេះការទទួលមរណភាពរបស់លោកអគ្គលេខាបក្សគឺជាការបាត់បង់ដ៏ធំមួយសម្រាប់ប្រទេសវៀតណាម ហើយសម្ព័ន្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏បាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបផងដែរ។

យោងតាមសម្តេចម៉ែន សំអន ការដឹកនាំរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង  បានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលថ្មីៗនេះ លើកកំពស់កិត្យានុភាពរបស់បក្ស ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយហេតុនេះទាក់ទាញការវិនិយោគ ទន្ទឹមនឹងការលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។  លោកអគ្គលេខាបក្សក៏តែងតែយកចិត្តទុកដាក់លើការបណ្តុះទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសជំរុញសកម្មភាពសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស បណ្តាញរណសិរ្ស សមាគមមិត្តភាព សមាគមនារី និងអង្គការនៃប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ