ការតាំងពិពណ៌រនៅកូរ៉េខាងត្បូងស្តីពីសកម្មភាពកសាងប្រជុំកកោះសិប្បនិម្មិតខុសច្បាប់ របស់ចិននៅសមុទ្រខាងកើត

Chia sẻ
(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា នៅមហាវិទ្យាល័យ
Kyunghee ទីក្រុង Seoul កូរ៉េខាងត្បូង បានប្រព្រឹត្តទៅ
ការតាំងពិពណ៌រស្តីពីសកម្មភាពកសាងប្រជុំកោះ
សិប្បនិម្មតរបស់ចិននៅសមុទ្រខាងកើត។

ការតាំងពិពណ៌រនៅកូរ៉េខាងត្បូងស្តីពីសកម្មភាពកសាងប្រជុំកកោះសិប្បនិម្មិតខុសច្បាប់ របស់ចិននៅសមុទ្រខាងកើត - ảnh 1
ការតាំងពិពណ៌រនៅកូរ៉េខាងត្បូងស្តីពីសកម្មភាពកសាងប្រជុំកកោះសិប្បនិម្មិតខុសច្បាប់ របស់ចិននៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា នៅមហាវិទ្យាល័យ Kyunghee ទីក្រុង Seoul
កូរ៉េខាងត្បូង បានប្រព្រឹត្តទៅការតាំងពិពណ៌រស្តីពីសកម្មភាពកសាងប្រជុំកោះ
 សិប្បនិម្មតរបស់ចិននៅសមុទ្រខាងកើត។ ថ្លែងមតិនៅការតាំងពិពណ៌រនេះ
ប្រធានសមាគមជំនាន់កូនចៅត្រកូល Lee Hwa Seon លោក  Lee Seung Young
 បានសង្កត់ធ្ងន់ថា៖ តាមរយៈការតាំងពិពណ៌រលើកនេះ គណៈចាត់តាំង មាន
គោលបំណងឧទ្ទេសនាមដ៏ច្បាស់លាស់ថែមទៀតស្តីពីអធិបតេយ្យភាពកោះ
សមុទ្ររបស់វៀតណាមនិងសកម្មភាពខុសឆ្គងរបស់ចិនដែលរងឥទ្ធិពលដល់បរិ
 យាកាសសមុទ្រនាពេលថ្មីៗនេះ តាមរយៈនោះ  នាំមកជូនទស្សនិកជនទស្សនៈ
 អំពីបំរ៉ែបំរួលនៅសមុទ្រខាងកើតនាបច្ចុប្បន្នជាពិសេសគឺការបំរ៉ែបំរួលនៅ
ប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម។ មុននោះ ឯកអគ្គរដ្ឋទូត
វៀតណាម ប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu Chi បានជឿជាក់ថា៖
តាមរយៈព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋកូរ៉េខាងត្បូងនិងមតិ្តភ័ក្តអន្តរជាតិ
យល់ច្បាស់អំពីសកម្មភាពសាងសង់កោះសិប្បនិម្មតរបស់ចិនខុសច្បាប់
នៅសមុទ្រខាងកើតរំលោភដ៏ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម
 ព្រមទាំងយល់បន្ថែមប្រវត្តិសាស្ត្រនិងការតស៊ូការពារអធិបតេយ្យភាពនៅ
សមុទ្រខាងកើតរបស់វៀតណាម ផងដែរ៕ 

ប្រតិកម្មទៅវិញ