ករណីបាញ់រះនៅសាធារណរដ្ឋដាហ្គែស្តិនចំណុះរុស្ស៊ី |
នាថ្ងៃទី ១៨កុម្ភៈ ករណីបាញ់រះបានកើតមានឡើងនៅវិហារកាតូលិក មួយ នៅសាធារណរដ្ឋដាហ្គែស្តិនចំណុះរុស្ស៊ី ដែលបណ្ដាលឲ្យនារីចំនួន ៥ នាក់បាត់បង់ជីវិត និងមនុស្សយ៉ាងហោចណាស់ ៥ នាក់រងរបួសទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា៖ ករណីរាយប្រហារពោលខាងលើបានកើតមានឡើងនៅវិហាកាតូលិកមួយ នៅភូមិគីសឡារនៅសាធារណរដ្ឋដាហ្គែស្តិន ដែលជាកន្លែងមានជនឥស្លាមរស់នៅជាច្រើន។ មុខសញ្ញាវាយប្រហារត្រូវបានកំណត់ថា ជាយុវជនម្នាក់ អាយុ ២២ ឆ្នាំ ដែលជាអ្នកនៅស្រុកនេះ។ មុខសញ្ញានេះ ត្រូវបានកងកម្លាំងសន្តិសុនបាញ់កំទិច។ យោងតាមតាមប្រព័ន្ធផ្សព្វផ្សាយ TASS បានឲ្យដឹងថា៖ មុសសញ្ញាពោលខាងលើមានកាំភ្លើងបាញ់សត្វមួយដើម កាំបិត និងគ្រាប់កាំភ្លើងផងដែរ៕