ស.ប.បកូរ៉េសាកល្បងប្រព័ន្ធបាញ់បង្ហោះមីស៊ីលពីរថភ្លើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (រូបថត៖ KCNA/TTXVN) |
ឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) លោក Nicolas de Riviere ជូនដំណឹងថា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានកោះប្រជុំបិទទ្វារជាបន្ទាន់អំពី ករណីបាញ់បង្ហោះសាកល្បងមីស៊ីលថ្មីបំផុតរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត (ស.ប.ប) កូរ៉េ ដែលតាមការវាយតម្លៃរបស់ប្រទេសសមាជិកថា គឺជា “ការ គំរាមកំហែងដ៏ធំ”។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកឯកអគ្គរដ្ឋទូត Nicolas de Riviere សង្កត់ ធ្ងន់ថា នោះគឺជាការគំរាមកំហែងធំទៅលើពិភពលោក ជាពិសេសគឺប្រទេសជិតខាង របស់ស.ប.បកូរ៉េដូចជាកូរ៉េខាងត្បូង ជប៉ុន ហើយវាបានរំលោភបំពានទៅលើសេចក្ដី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។ លោកឲ្យដឹងថា មីស៊ីលនេះបានធ្លាក់ ចុះនៅ “តំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន”។
ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសអង់គ្លេសបានចេញសេចក្ដីប្រកាស បញ្ជាក់ថា ករណីបាញ់បង្ហោះសាកល្បងមីស៊ីលរបស់ស.ប.បកូរ៉េបានរំលោភបំពានទៅ លើសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយជា “ការគំរាមកំហែង ទៅលើសន្តិភាពនិងសន្តិសុខតំបន់”។ ភាគីអាមេរិកក៏បានប្រតិកម្មប្រហាក់ប្រហែលគ្នាអញ្ចឹងដែរ។
ចំណែកឯក្រសួងការបរទេសកូរ៉េខាងត្បូងឲ្យដឹងថា អ្នកការទូតនៃប្រទេសខ្លួន និងអាមេរិកកាលពីថ្ងៃទី១៦ ខែកញ្ញា បានជួបពិភាក្សាតាមទូរស័ព្ទអំពីស្ថានភាពឧប ទ្វីបកូរ៉េ បន្ទាប់ពីករណីបាញ់បង្ហោះមីស៊ីលរបស់ស.ប.បកូរ៉េកាលពី១ថ្ងៃមុននោះ៕