ទិដ្ឋភាពនៃការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 នៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៤ |
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចសន្ទនាតាមអនឡាញ់លោក Putin បានមានប្រសាសន៍ថា ការស៊ើបអង្កេតនេះមិនអាចផ្តល់ភ័ស្តុតាងណាមួយដែលចោទថាទីក្រុងម៉ូស្គូទទួលខុសត្រូវចំពោះករណីបាញ់ទម្លាក់យន្តហោះនោះនៅប្រទេសអ៊ុយក្រែនខាងកើតនោះទេ។ ក្រសួងការបរទេសរុស្ស៊ីក៏បានអះអាងថា ការចោទប្រកាន់របស់ JIT ប្រឆាំងនឹងពលរដ្ឋរុស្ស៊ី គឺ"គ្មានមូលហេតុទាំងស្រុងនោះឡើយ" ព្រមទាំងចោទប្រកាន់អ្នកស៊ើបអង្កេតពីបទ«ប្រើប្រាស់ប្រភពព័ត៌មានគួរឱ្យសង្ស័យ" ខណៈដែលមិនអើពើលើភស្តុតាងដែលទីក្រុងម៉ូស្គូបានផ្តល់ឱ្យសំដៅបង្ខូចកិត្យានុភាពរបស់ប្រទេសរុស្ស៊ីផងដែរ៕