នេះគឺជានាវាទេសចរណ៍លំដាប់ផ្កាយ៤ដំបូងបង្អស់ដេលចេញដំណើរពីទីក្រុង Can Tho ដែលដឹកភ្ញៀវទេសចរទៅទស្សនាទីក្រុងភ្នំពេញ (កម្ពុជា) ក្នុងរយៈពេលពី ៣ ទៅ ៤ យប់។
នាវាទេសចរណ៍ Victoria Mekong Cruise មានកម្ពស់ ៤ ជាន់ ប្រវែង ៧៦,៨ ម៉ែត្រ និងទទឹង ១៣.២ ម៉ែត្រ មានសមត្ថភាពដឹកអ្នកដំណើរប្រមាណ ៧០ នាក់ ។ កន្លែងកំសាន្តនិងលំហែកាយដូចជាហាងលក់ឥវ៉ាន់ និងបណ្ណាល័យ បន្ទប់ចុះបញ្ចាំងភាពយន្តជាដើមត្រូវបានរៀបចំនៅទូទាំងបរិវេណរបស់នាវាផងដែរ។ ក្រៅពីនេះភ្ញៀវទេសចរណ៍នៅតែរីករាយជាមួយការសម្តែងតន្រ្តីខ្មែរនិងតន្ត្រីប្រជាប្រិយនៅតំបន់ដីសណ្ដ Cuu Long នៅលើនាវានេះផងដែរ៕