|
ការជួបមុខរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។ (giaothongvantai.com.vn) |
VOV-នាថ្ងៃទី៦កញ្ញាខេត្ត An Giang បានរៀបចំការជួបមុខរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុននិងឆ្នាំមិត្តភាពវៀតណាម
-ជប៉ុន២០១៣។ ចូលរួមការជួបមុខមានលោក Yakabe Yoshinori អគ្គកុងស៊ុលរង
ជប៉ុនប្រចាំនៅទីក្រុងហូជីមិញ ដំណាងអ្នកស្ម័គ្រចិត្តជប៉ុនអង្គភាពអាជីវកម្មដែល
កំពុងសហប្រតិបត្តិការផលិតកម្មអាជីវកម្មនៅខេត្ត An Giang។ បណ្ដាដំណាងវាក្មិន
ជប៉ុននិងវៀតណាមបានជួបប្រាស្រ័យជាមួយកម្មាភិបាលមន្ត្រីនិងនិស្សិត
មហាវិទ្យាល័យ An Giang ជុំវិញប្រធានបទ “៤០ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម-ជប៉ុន៖ សមិទ្ធិនិងយថាទស្សន៍”។ តាមស្ថិតិគិតតាំងពីឆ្នាំ១៩៩៧មក
ខេត្ត An Giang បានមានគំរោងការ ODA របស់ជប៉ុនចំនួន២២ត្រូវបានអនុវត្ត
ជាមួយតំលៃប្រមាណ៣១ពាន់លានដុង៕