ការជួបប្រាស្រ័យវប្បធម៌-ម្ហូបអាហារប្រពៃណីប្រជាជាតិរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន

Chia sẻ
(VNA) – នៅស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានី
Jakarta ឥណ្ឌូនេស៊ី នាថ្ងៃទី ១២ តុលា ការជួប
ប្រាស្រ័យវប្បធម៌-ម្ហូបអាហារប្រពៃណីប្រជាជាតិ
របស់បណ្ដា ប្រទេសជាសមាជិកអាស៊ាន
“Contact Morning” បានប្រព្រឹត្តទៅ។
(VNA) – នៅស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានី Jakarta ឥណ្ឌូនេស៊ី នាថ្ងៃទី ១២
តុលា ការជួបប្រាស្រ័យវប្បធម៌-ម្ហូបអាហារប្រពៃណីប្រជាជាតិរបស់បណ្ដាប្រទេស
ជាសមាជិកអាស៊ាន “Contact Morning” បានប្រព្រឹត្តទៅ។ ការជួបប្រាស្រ័យមិត្តភាព
ឆ្នាំនេះត្រូវបានរៀបចំឡើងដោយវៀតណាម ឡាវ និង មីយ៉ាន់ម៉ា។ ថ្លែងមតិក្នុងពីធី
នេះ តាងនាមនារីនៃស្ថានទូតវៀតណាម ឡាវ និងមីយ៉ាន់ម៉ា លោកជំទាវភរិយា
ឯគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី លោកស្រី Nguyen Thi Hanh បានសង្កត់
ធ្ងន់ថា៖ ការជួបប្រាស្រ័យមិត្តភាពយ៉ាង ជិតស្និទ ដូចជា “Contact Morning” នេះ នឹងរួមចំណែកបង្កើនការយោគយល់គ្នា ទៅវិញទៅមក និងលើកកំពស់សាមគ្គីភាព
រវាងនារីដែលធ្វើការងារក្នុងរាល់ ស្ថាប័នតំណាងការទូតនៃប្រទេសនានាប្រចាំនៅ
ឥណ្ឌូណេស៊ី។ ក្នុងការជួបប្រា ស្រ័យនេះ ភ្ញៀវអញ្ជើញចូលរួមត្រូវបានភ្លក់រសជាតិ
នឹងម្ហូបអាហារប្រពៃណីរបស់ វៀតណាម ឡាវ និងមីយ៉ាងម៉ា ហើយថែមទាំងត្រូវ
បានឧទ្ទេសនាមអំពីវប្បធម៌ សេដ្ឋកិច្ច និង ទេសចរណ៍នៃប្រទេសទាំង ៣ ផងដែរ៕

ប្រតិកម្មទៅវិញ