|
ការជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវ២០១៣។ (vov.vn) |
VOV-ពិធីបើកការជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវឆ្នាំ២០១៣បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៦កក្កដានៅខេត្ត Tuyen Quang។ ថ្លែងមតិនៅពិធីបើកលេខាអចិន្ត្រៃយ៍គណៈប្រតិបត្តិមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ Phan Van Maiបានសង្កត់ធ្ងន់ថាជំនួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវបានក្លាយ
ទៅជាមហោស្រពមិត្តភាពរបស់យុវជននៃប្រទេសទាំងពីរ បង្ហាញការប្ដេជ្ញាចិត្តរបស់ជំនាន់វ័យក្មេងក្នុងការបន្តនិងពង្រីកទំនាក់ទំនងប្រពៃណីជាពិសេសរវាងបក្ស
ទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ។
“ជំនួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវ២០១៣ជាឱកាសល្អដើម្បី
អង្គការសម្ព័ន្ធយុវជននៃប្រទេសទាំងពីរបង្កើនថែមទៀតការជួបប្រាស្រ័យការយល់ដឹងទុកចិត្តគ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹមនឹងជឿជាក់ថា ជំនួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវឆ្នាំ២០១៣នឹងក្លាយទៅជាស្ពានតភា្ជប់រឹតបន្តឹង
ថែមទៀតចំណងជិតស្និទ្ធរវាងយុវជននិយាយដោយឡែកនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវនិយាយរួម៕”