ការចរចារសន្តិភាពស្តីអំពីស៊ីរីនៅទីក្រុង Geneva នឹងចាប់ផ្តើមឡើងវិញនាថ្ងៃ ទី ១៦ ឧសភា |
(VOVworld) – នាថ្ងៃទី ៨ ឧសភា បេសលជនពិសេស អ.ស.ប. លោក Staffan de Mitsura បានឲ្យដឹងថា៖ លោកបានកោះហៅរៀបចំសន្និសីទសន្តិភាពស្តីអំពី បញ្ហានៅស៊ីរីដោយមានការចូលរួមរបស់រដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងនៅ ប្រទេសនេះនាថ្ងៃទី ១៦ ឧសភា នៅទីក្រុង Geneva ស្វីស។ បេសកជនពិសេស អ.ស.ប. លោក Staffan de Mitsura បានសំដែងក្តីសង្ឃឹមថា៖ កិច្ចព្រមព្រៀង ស្តីអំពីការបង្កើតតំបន់បន្ធូរស្រាលភាពតានតឹងនៅស៊ីរីរវាងទួរគីអ៊ីរ៉ង់និងរុស្ស៊ីដែលទើបនឹងទទួលបាននាសប្តាហ៍មុននៅទីក្រុង Astana កាហ្សាក់ស្ថាន នឹងត្រូវបាន អនុវត្តដ៏ពេញលេញ។ លោកបានចាត់ទុកថា៖ ប្រការនេះនឹងបង្កបរិយាកាស ស្ថាបនាសំរាប់បណ្ដាការចរចារសន្តិភាពនៅទីក្រុង Geneva។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al-Moualem បានឲ្យដឹងថា៖ Damascus នឹងប្រតិបត្តិតាមផែនការរបស់រុស្ស៊ីប្រសិនបើភាគីជ្រុលនិយមប្រតិបត្តិបានល្អ។ លោកក៏បានសង្កត់ធ្ងន់ទៀតថា៖ កំលាំងប៉ះបោរត្រូវការជួយឧត្ថម្ភដើម្បីរុញច្រាន មុខសញ្ញា ឥស្លាមជ្រុលនិយមចេញពីតំបន់ក្រោមការត្រួតត្រារបស់ភាគីប្រឆាំង៕