|
ការចរចារស្តីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានចាប់ផ្តើមឡើងវិញនៅទីក្រុង Vienna អ៊ូទ្រីស (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ ឧសភា អ៊ីរ៉ង់បានចាប់ផ្តើមវង់ចរចារថ្មីជាមួយសហភាពអឺរ៉ុប
(EU) នៅរដ្ឋធានី Vienna របស់អ៊ូទី្រស មុនការចរចារជាមួយក្រុម P5+1 សំដៅស្វែងរក កិច្ចព្រមព្រៀងចុងក្រោយដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់ Tehran។ ការចរចារនេះ មានការចូលរួមរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ចំនួន ២ រូបគឺ លោក Abbas Araqchi
និងលោក Majid Takht e Ravanchi រួមជាមួយបេសកជនពិសេសបរបស់ EU លោកស្រី
Helga Schmid។ ប្រធានក្រុមចរចារអ៊ីរ៉ង់ លោក Araqchi បានសម្តែងក្តី សង្ឃឹមថា៖ វង់ចរចារលើកនេះនឹងនាំមកលទ្ធផលមុនថ្ងៃទី ៣០ មិថុនា ខាងមុខ។ តាម គំរោង
ដល់ថ្ងៃទី ១៥ ឧសភា បណ្ដាអនុរដ្ឋមន្ត្រីកាបរទេសនៃក្រុម P5+1 ចូលរួមវង់ចរចារនេះ
ផងដែរ៕