ការចរចាររវាងក្រុម P5+1 និងអ៊ីរ៉ង់មិនងាយស្រួលទទួលបានជោគជ័យឡើយ

Chia sẻ

(VOVworld) – វាយតំលៃចំពោះការចរចារអំពីកម្មវិធី
នុយក្លេអែររបស់អ៊ីរ៉ង់រវាង ក្រុម P5+1 និងអ៊ីរ៉ង់ ដែល
នឹងប្រព្រឹត្តទៅនៅទីក្រុង Almaty Kazakhstan ក្នុងរយៈ
ពេលថ្ងៃទី ៦ និងទី ៧ មេសា ខាងមុខ នាថ្ងៃទី ១ មេសា
មជ្ឃដ្ឋានអ្នកជំនាញការអន្តរជាតិបានចាត់ទុកថា៖ ការចរចារ
នេះមិនងាយស្រួលទទួលបានជោគជ័យឡើយ។ 

(VOVworld) – វាយតំលៃចំពោះការចរចារអំពីកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់រវាង ក្រុម P5+1
និងអ៊ីរ៉ង់ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Almaty Kazakhstan ក្នុងរយៈពេលថ្ងៃទី ៦ និងទី ៧
មេសា ខាងមុខ នាថ្ងៃទី ១ មេសា មជ្ឃដ្ឋានអ្នកជំនាញការអន្តរជាតិបានចាត់ទុកថា៖
ការចរចារ នេះមិនងាយស្រួលទទួលបានជោគជ័យឡើយ។ មតិភាគច្រើនចាត់ទុកថា៖ ការបោះឆ្នោតសកលនៅអ៊ីរ៉ងនិងជំលោះបង្ហូឈាមនៅស៊ីរីកំពុងជះឥទ្ធិពលអាក្រក់ចំពោះ
ដំណើរការចរចារនេះ។ ថ្លែងមតិនៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក) អតីតមន្ត្រីការទូតជួរ
មុខរបស់សហ ភាពអឺរ៉ុប (EU) លោក Savier Solana បានឲ្យដឹងថា៖ ដោយសារការបោះឆ្នោត សកលនៅអ៊ីរ៉ង់ មជ្ឍដ្ឋានមន្ត្រីអ៊ីរ៉ង់មិនដាក់ចេញគោលដៅជាច្រើនក្នុងការចរចារ លើកនេះ
ឡើយ។ រីឯខ្លួនវិញ អតីតមន្ត្រីមួយរូបរបស់សេតវិមាន លោក Gary More បានលើកច្បាស់
ថា៖ នៅមានការខ្វែងគំនិតជាច្រើនរវាងភាគី ទាក់ទិននានាអំពី គោលដៅនៃការចរចារ
ពោលខាងលើ៕

ប្រតិកម្មទៅវិញ