នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ TTXVN) |
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានអះអាងថា សេចក្ដីព្រាងច្បាប់ទីផ្សារក្នុងស្រុករបស់ចក្រភពអង់គ្លេសនឹងការពារការងារធ្វើ និងសន្តិភាពសម្រាប់តំបន់អៀរឡង់ខាងជើង ប៉ុន្តែលោកក៏បានទទួលស្គាល់ថា សេចក្ដីព្រាងច្បាប់នេះ បានដាក់ចេញការផ្លាស់ប្តូរជាឯកតោភាគីដោយបានរំលោភបំពានលើកិច្ចព្រមព្រៀង Brexit ដែលអង់គ្លេសបានចុះហត្ថលេខាជាមួយ EU។ ប្រមុខរដ្ឋាភិបាលអង់គ្លេសបានហៅសេចក្ដីព្រាងច្បាប់នេះគឺជា“ សំណាញ់សុវត្ថិភាពគតយុត្តិ” ក្នុងករណី ដែល EU បាន“ បកស្រាយដោយលំអៀង” នូវបណ្ដាកិច្ចព្រមព្រៀង ក្រោយ Brexit ផងដែរ៕