ការងារកសាងប្រទេសជាតិមានការរួមវិភាគទានរបស់អតីតយុទ្ធជន Dien Bien Phu

Chia sẻ
(VOVWORLD) - ក្រោយរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មីប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្ស វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើន ហើយមានអត្ថន័យប្រវត្តិសាស្ត្រលើវិស័យសេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស និងការកសាងបក្ស និងប្រព័ន្ធនយោបាយ។
ការងារកសាងប្រទេសជាតិមានការរួមវិភាគទានរបស់អតីតយុទ្ធជន Dien Bien Phu - ảnh 1លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម និងគណៈប្រតិភូចូលរួមកិច្ចប្រជុំ។ រូបថត៖ Trong Duc/TTXVN

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) នាព្រឹកថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញជួបជាមួយតំណាងអតីតយុទ្ធជន និងអតីតយុវជនស្ម័គ្រចិត្ត ដែល ចូលរួមផ្ទាល់ក្នុងយុទ្ធនាការ Dien Bien Phu ចំនួន ៣០០ នាក់។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមបានអះអាងថា ៖

“ក្រោយរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មីប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្ស វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើន ហើយមានអត្ថន័យប្រវត្តិសាស្ត្រលើវិស័យសេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស និងការកសាងបក្ស និងប្រព័ន្ធនយោបាយ។ ក្នុងចំណោមសមិទ្ធិផលរួមទាំងនោះ សមាគមអតីតយុទ្ធជន និងយុវជនស្ម័គ្រចិត្តគ្រប់លំដាប់ថ្នាក់តែងតែខិតខំប្រឹងប្រែង ធ្វើជាគំរូក្នុងជីវភាពរស់នៅ ហើយសកម្មចូលរួមចលនាប្រឡងប្រណាំងស្នេហារជាតិផងដែរ”៕

ប្រតិកម្មទៅវិញ