|
កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនរៀបចំកិច្ចប្រជុំ online ស្តីពីការបាញ់ផ្កាយរណបរបស់កូរ៉េខាងជើង (Image: VNA) |
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានដកស្រង់ប្រភព
ព័ត៌មានប្រទេសេះបានឲ្យដឹងថា៖ នាថ្ងៃទី ៩ កុម្ភៈ កូរ៉េខាងត្បូងអាមេរិកនិងជប៉ុន
បានរៀបចំកិច្ចប្រជុំ online ដើម្បីចែករំលែកព័ត៌មានស្តីពីការបាញ់ផ្កាយរណប
របស់កូរ៉េខាងជើង នាថ្ងទី ៧ កុម្ភៈ កន្លងទៅ ហើយពិភាក្សាវិធានការទប់ទល់។
ភាគីនានាបានឯកភាពថា៖ ទង្វើរបស់ព្យុងយ៉ាងគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ
ចំពោះសន្តិសុខក្នុងតំបន់។ ឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទទួល
បន្ទុក បញ្ហាសន្តិសុខទ្វីបអាស៊ីនិងប៉ាស៊ីហ្វិក លោក David Shear បានរំលឹក
ឡើងវិញនូវ កិច្ចសន្យារបស់វ៉ាស៊ីនតោនចំពោះសន្តិសុខនៃប្រទេសជាសម្ព័ន្ធ
មិត្តនៅទ្វីបអាស៊ី នេះ ហើយអះអាងបង្កើនថា៖ ត្រូវកិច្ចសហប្រតិបត្តិការ
ដើម្បីដោះស្រាយបញ្ហានេះ៕