កូរ៉េខាងត្បូងអំពាវនាវឲ្យ APEC ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាស្ថេរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល

Chia sẻ

(VOVWORLD) - អនុរដ្ឋមន្ត្រីលោក  Lee Seong-ho បានសម្តែងក្តីសង្ឃឹងថា ក្នុងឆ្នាំ២០២២ អាជ្ញាធរ APEC នឹងបន្តធ្វើការពិភាក្សាឆ្ពោះទៅរកស្ថេរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបង្កើតច្រករបៀងធ្វើដំណើរប្រកបដោយសុវត្ថិភាពរវាងបណ្តាប្រទេសក្នុងតំបន់។

នៅថ្ងៃទី៦ ខែធ្នូ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចកូរ៉េខាងត្បូងលោក Lee Seong-ho បាននាំចេញសេចក្តីអំពាវនាវខាងលើនេះ ក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយរបស់មន្ត្រីជាន់ខ្ពស់នៃខឿនសេដ្ឋកិច្ចចំនួន២០ ដែលជាសមាជិកវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១-៣ខែធ្នូ នៅទីក្រុង ភូកេតប្រទេសថៃ។ អនុរដ្ឋមន្ត្រីលោក  Lee Seong-ho បានសម្តែងក្តីសង្ឃឹងថា ក្នុងឆ្នាំ២០២២ អាជ្ញាធរ APEC នឹងបន្តធ្វើការពិភាក្សាឆ្ពោះទៅរកស្ថេរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបង្កើតច្រករបៀងធ្វើដំណើរប្រកបដោយសុវត្ថិភាពរវាងបណ្តាប្រទេសក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងអស់បានឯកភាព ពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ត្រូវបានគ្រប់គ្រង ហើយបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីការចាប់ផ្តើមសកម្មភាពធ្វើដំណើររវាងបណ្តាប្រទេសឡើងវិញ និងពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពនិងបរិយាប័ន្ន៕

ប្រតិកម្មទៅវិញ