"ស្ថានីយ៍រថភ្លើងក្រោមដីសេអ៊ូល (កូរ៉េខាងត្បូង) ថ្ងៃទី ២៥ ខែកញ្ញា។ រូបថត៖ AFP/TTXVN |
JCS បានបញ្ជាក់ថា ក្រៅពីការបង្កើនភាពប្រុងប្រយ័ត្ន និងការឃ្លាំមើល កងទ័ពកូរ៉េខាងត្បូងក៏កំពុងពង្រឹងភាពត្រៀមប្រយុទ្ធកម្រិតខ្ពស់ និងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកច្បាស់ថា អាមេរិកថ្កោលទោសការបាញ់បង្ហោះមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ហើយសង្កត់ធ្ងន់ថា “ការបាញ់បង្ហោះទាំងនេះ រំលោភបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែងដល់បណ្តាប្រទេសជិតខាង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកក៏បានអំពាវនាវឲ្យកូរ៉េខាងជើងវិលត្រឡប់មកតុចរចាវិញ ហើយបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញារបស់អាមេរិក ក្នុងការការពារប្រទេសសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន។
គួរបញ្ជាក់ថា ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងបានកើតឡើងមុនពេលអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះ៕