|
កូរ៉េខាងត្បូងបានអនុម័តលើការទទួលជំនួយ មនុស្សធម៌របស់ឯកជនសំរាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៤ មេសា កូរ៉េខាងត្បូងបានអនុម័តលើការទទួលជំនួយ មនុស្សធម៌របស់ឯកជនសំរាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ នេះគឺជាសេចក្តីសម្រេចជួយឧបត្ថម្ភថ្មីបំផុតសំរាប់ព្យុងយ៉ាងដោយមិនអើពើដល់
ភាព តានតឹងដែលអូសបន្លាយក្នុងរយៈពេលយូរអង្វែងនៅឧបទ្វីបកូរ៉េ។ តាមគំរោង តំលៃទំនិញជួយឧបត្ថម្ភខាងសុខាភិបាលនៃបណ្ដាអង្គការជួយឧបត្ថម្ភឯកជនកូរ៉េ
ខាងត្បូងសំរាប់ព្យុងយ៉ាងក្នុងឆ្នាំ ២០១៤ ទទួលបាន ២ លានដុល្លាអាមេរិក។ មុន
នោះ នាថ្ងៃទី ២៣ មេសា សម្ព័ន្ធភាពកកបាទនិងអឌ្ឃច័ន្ទក្រហមអន្តរជាតិ (IFRC)
បានផ្តល់ ប្រាក់ជំនួយចំនួន ៧ សែនដុល្លាអាមេរិកសំរាប់ប្រទេសនេះដើម្បីកែលំអរ
ជីវភាពរស់ នៅរបស់ប្រជាជននិងទប់ទល់នឹងគ្រោះធម្មជាតិ៕