កូរ៉េខាងត្បូងនិងអាមេរិកសំរេចកិច្ចព្រមព្រៀងស្ដីអំពីប្រពន្ធការពារកាំជ្រួច

Chia sẻ
(VOVworld) - ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី
៨ កក្កដា បានប្រកាសថា ប្រទេសនេះនិងអាមេរិកបាន
សំរេចកិច្ចព្រមព្រៀងស្ដីអំពីការអនុវត្តន៍ប្រព័ន្ធការពារ
កាំជ្រួចកំពស់ខ្ពស់ (THAAD) ដំណាក់កាលចុងក្រោយ។
កូរ៉េខាងត្បូងនិងអាមេរិកសំរេចកិច្ចព្រមព្រៀងស្ដីអំពីប្រពន្ធការពារកាំជ្រួច - ảnh 1
សន្និសីទកាសែតនៅក្រុងសេអ៊ូលក្រោយពីប្រទេសទាំងពីរសំរេចកិច្ចព្រមព្រៀងអំពី THAAD
(រូបថត៖EPA/TTXVN)

(VOVworld) - ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី៨ កក្កដា បានប្រកាសថា
ប្រទេសនេះនិងអាមេរិកបានសំរេចកិច្ចព្រមព្រៀងស្ដីអំពីការអនុវត្តន៍ប្រព័ន្ធការពារ
កាំជ្រួចកំពស់ខ្ពស់ (THAAD) ដំណាក់កាលចុងក្រោយ។ក្នុងសេចក្ដីថ្លែងការណ៍រួម
សេអ៊ូលនិងវ៉ាស៊ីនតោនបានអះអាងថា ការដែលព្យុងយ៉ាងអនុវត្តន៍ការសាកល្បង
នុយក្លេអ៊ែរនិងកាំជ្រួចបានបង្កឡើងការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើសន្តិសុខនិង
ស្ថិរភាពរបស់កូរ៉េខាងត្បូងក៏ដូចជាតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។តាមសេចក្ដី
ថ្លែងការណ៍ពោលខាងលើថា ភាគីទាំងពីរបានសំរេចអនុវត្តន៍ THAAD ដូចចំណែក
មួយនៃវិធានការការពារកងកម្លាំងយោធារបស់សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង
និងធានាសន្តិសុខរបស់កូរ៉េខាងត្បូងនិងប្រជាជនចំពោះមុខការ គំរាមកំហែង
នុយក្លេអ៊ែរ អាវុធប្រល័យលោកនិងកាំជ្រួចរបស់ស.ប.បកូរ៉េ។នាបច្ចុប្បន្ន អាមេរិក
និងកូរ៉េខាងត្បូងកំពុងសហប្រតិបតិ្តការយ៉ាងស្អិតរមួតដើម្បី អនុវត្តន៍ THAAD
យ៉ាងឆាប់បំផុតតាមកំរិតអាចធ្វើបាន៕

ប្រតិកម្មទៅវិញ