កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធ Dong Maeng |
យោងតាមផែនការនេះ ការធ្វើសមយុទ្ធ Dong Maeng នឹងអូសបន្លាយរហូតដល់ថ្ងៃទី ១២ ខែមីនា ដោយមានការចូលរួមពីបុគ្គលិកនិងទាហានកូរ៉េខាងត្បូង និងកងកម្លាំងឈរជើងអាមេរិកប្រចាំនៅកូរ៉េខាងត្បូង និងមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។ ការធ្វើសមយុទ្ធនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo និងរដ្ឋមន្ត្រីការពារជាតិស្តីទីអាមេរិក លោក Patrick Shanahan កាលពីថ្ងៃទី ២ ខែមីនា បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដែលផ្តោតលើការបញ្ចប់ធ្វើសមយុទ្ធ Key Resolve និង Foal Eagle៕