កូរ៉េខាងត្បូងនិងសឹង្ហបុរីសហការធានាឲ្យនូវភាពជោគជ័យនៃបានសន្និសីទកំពូល អាមេរិក-ស.ប.ប.ក. |
នាថ្ងៃទី ១៤ ឧសភា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Hwa និងសមភាគីសឹង្ហបុរីលោក Vivian Balakrishman បានចរចាតាមទូរស័ព្ទមុនពេលជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃ ទី ១២ មិថុនា ខាងមុខ។ ក្នុងការចរចាតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីការបរទេសទាំងពីររូបបានចែករំលែកអំពីទស្សនៈថា៖ ជំនួបកំពូលអាមេរិក-ស.ប.ប.ក. នឹងជាឱកាសសំខាន់ឆ្ពោះទៅគោលដៅលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ បង្កើតខឿនសន្តិភាពយូរអង្វែងលើឧបទ្វីបកូរ៉េ៕