កូរ៉េខាងត្បូងនិងវៀតណាមនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធាសាស្ត្រអភិវឌ្ឍន៍ឡើងកំពស់ថ្មី

Chia sẻ
(VOVworld) – នាព្រឹកថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ
 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Phạm Bình Minh បានជួបចចរចារជាមួយ រដ្ឋមន្ត្រីការ
បរទេសកូរ៉េខាងត្បូង លោក Yoon Byeong Se ដែល
កំពុងមានដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 
កូរ៉េខាងត្បូងនិងវៀតណាមនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធាសាស្ត្រអភិវឌ្ឍន៍ឡើងកំពស់ថ្មី - ảnh 1
កូរ៉េខាងត្បូងនិងវៀតណាមនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធាសាស្ត្រអភិវឌ្ឍន៍ឡើងកំពស់ថ្មី (VNA)


(VOVworld) – នាព្រឹកថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Phạm Bình Minh បានជួបចចរចារជាមួយ
 រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yoon Byeong Se ដែលកំពុងមានដំណើរ
 ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រី Phạm Bình Minh
បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់
 ទំនងជាមួយកូរ៉េខាងត្បូង ហើយមានគោលបំណងរួមជាមួយកូរ៉េខាងត្បូង
បង្កើន ទំនុកទុកចិត្តនយោបាយដោយឥតឈប់ឈរ បើកទូលាយនិងលើក
កំពស់ប្រសិទ្ធ ភាពនៃកិច្ចសហប្រតិបត្តិការនិងសហការជិតស្និទ្ធក្នុងបណ្ដា
វេទិកាពហុភាគី។ភាគីទាំងពីរបានឯកភាពសហការក្នុងបណ្ដាយន្តការពហុ
ភាគីអន្តរជាតិនិងតំបន់ ដូចជា អ.ស.ប. APEC អាស៊ាន មេគង្គ-កូរ៉េខាង
ត្បូង ជំរុញដោះស្រាយការខ្វែង គំនិតក្នុងនោះមានជំលោះនៅសមុទ្រខាង
កើតដោយសន្តិវិធីសមស្របនឹងច្បាប់ អន្តរជាតិ។ រដ្ឋមន្ត្រីការបរទេសកូរ៉េ
ខាងត្បូង លោក Yoon Byeong Se បានឯកភាពមតិរបស់ឧបនាយករដ្ឋមន្ត្រី
និងជា​រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Phạm Bình Minh ហើយអះអាងថា៖
 ក្រសួងការបរទេសកូរ៉េខាងត្បូងនឹងបន្តសហការជាមួយវៀតណាមក្នុងការ
អនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ទ្វេភាគីប្រកប ដោយប្រសិទ្ធភាព៕ 

ប្រតិកម្មទៅវិញ