កូរ៉េខាងត្បូងធ្វើសមយុទ្ធជាប្រចាំឆ្នាំនៅប្រជុំកោះ ដែលមានជម្លោះជាមួយជប៉ុន

Chia sẻ
(VOVWORLD) -កងទ័ពជើងទឹកកូរ៉េខាងត្បូងបានប្រកាសថា ចូលរួមការធ្វើសមយុទ្ធនេះ រួមមានកងទ័ពជើងទឹក កងទ័ពជើងអាកាស និងកងទ័ពជើងគោក រួមទាំងនាវាចម្បាំង យន្តហោះចម្បាំងក៏ដូចជាទាហាន នៃកងកម្លាំងថ្មើរជើង និងកងទ័ពជើងទឹកប្រយុទ្ធលើគោកផងដែរ។
កូរ៉េខាងត្បូងធ្វើសមយុទ្ធជាប្រចាំឆ្នាំនៅប្រជុំកោះ ដែលមានជម្លោះជាមួយជប៉ុន - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ The Straits Times)

នាថ្ងៃទី ២៥ ខែសីហា កូរ៉េខាងត្បូងបានបើកការធ្វើសមយុទ្ធជាប្រចាំឆ្នាំ ក្នុងរយៈពេល ២ ថ្ងៃនៅលើប្រជុំកោះ ដែលមានជម្លោះជាមួយជប៉ុន (ភាគីជប៉ុនក៏បានប្រកាសអធិបតេយ្យភាព ដោយហៅថា  Takeshima នៅលំហរសមុទ្រកូរ៉េខាងត្បូងប៉ែកខាងកើត។

កងទ័ពជើងទឹកកូរ៉េខាងត្បូងបានប្រកាសថា ចូលរួមការធ្វើសមយុទ្ធនេះ រួមមានកងទ័ពជើងទឹក កងទ័ពជើងអាកាស និងកងទ័ពជើងគោក រួមទាំងនាវាចម្បាំង យន្តហោះចម្បាំងក៏ដូចជាទាហាន នៃកងកម្លាំងថ្មើរជើង និងកងទ័ពជើងទឹកប្រយុទ្ធលើគោកផងដែរ។

ក្រសួងការបរទេសជប៉ុនមានប្រតិកម្មថា ការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូងគឺមិនអាចទទួលយកបានឡើយ ហើយថែមទាំងបានអំពាវនាវឱ្យកូរ៉េខាងត្បូងបញ្ឈប់ការធ្វើសមយុទ្ធនេះផងដែរ៕

ប្រតិកម្មទៅវិញ