កូរ៉េខាងត្បូង និងអាមេរិកកំណត់កាលបរិច្ឆេទកិច្ចចរចាស្ដីពីការចែករំលែកចំណាយយោធា |
ទាហានអាមេរិកជិត ២៨ ៥០០ នាក់ ដែលឈរជើងនៅប្រទេសនេះ។ យោងតាមសេចក្ដីប្រកាសពោលខាងលើ ក្រសួងការបរទេសកូរ៉េខាងត្បូងថា៖ វង់ចរចាជាលើកដំបូង គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៩ មិនា នៅ Honolulu រដ្ឋ Hawai។ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា៖ “ភាគីទាំងពីរនឹងធ្វើការពិភាក្សា ដើម្បីនាំចេញកិច្ចព្រមព្រៀងត្រឹមត្រូវមួយ ដែលអាចពង្រឹងកិច្ចត្រៀមខ្លួនជាស្រេចការពារខ្លួនឯងរួមរវាងកូរ៉េខាងត្បូង និងអាមេរិក ហើយទទួលបានការស្រុះចិត្តគំនិតរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ”៕