កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​អះអាង​សារជាថ្មី​នូវសារៈសំខាន់​នៃ​ទំនាក់​ទំនងទ្វេភាគី

Chia sẻ
(VOVWORLD) - លោក Chung Eui-yong បានអំពាវនាវដល់ លោកឧត្តមនាវីឯក John C. Aquilino បន្តដើរតួនាទីជំរុញសម្ព័ន្ធភាពកូរ៉េខាងត្បូង - សហរដ្ឋអាមេរិក ដែលលោកបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាធានាសន្តិភាពនៅលើ ឧបទ្វីបកូរ៉េ។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​អះអាង​សារជាថ្មី​នូវសារៈសំខាន់​នៃ​ទំនាក់​ទំនងទ្វេភាគី - ảnh 1រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong បានជួបប្រជុំជាមួយមេបញ្ជាការនៃបញ្ជាការដ្ឋានមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក លោកឧត្តមនាវីឯក John C. Aquilino (រូបថត៖ TTXVN)

នៅថ្ងៃទី ៣ ខែមិថុនា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong បានជួបប្រជុំជាមួយមេបញ្ជាការនៃបញ្ជាការដ្ឋានមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក លោកឧត្តមនាវីឯក John C. Aquilino នៅទីក្រុងសេអ៊ូល ដើម្បីធ្វើការពិភាក្សាអំពីសម្ព័ន្ធភាពទ្វេភាគី សន្តិភាពនៅឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនេះ លោក Chung Eui-yong បានអំពាវនាវដល់ លោកឧត្តមនាវីឯក John C. Aquilino បន្តដើរតួនាទីជំរុញសម្ព័ន្ធភាពកូរ៉េខាងត្បូង - សហរដ្ឋអាមេរិក ដែលលោកបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាធានាសន្តិភាពនៅលើ ឧបទ្វីបកូរ៉េ។

ជាការឆ្លើយតប លោក Aquilino បានអះអាងថានឹងគាំទ្ររាល់ការខិតខំប្រឹងប្រែងការទូតរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក សំដៅជំរុញសន្តិភាពនៅលើ ឧបទ្វីបកូរ៉េ តាមរយៈការរក្សា“ ប្រៀបការពារចម្រុះយ៉ាងរឹងមាំ” រវាងបណ្ដាកងកម្លាំងសម្ព័ន្ធមិត្តផងដែរ៕

ប្រតិកម្មទៅវិញ