កូរ៉េខាងត្បូង - ជប៉ុន - អាមេរិក យល់ព្រមបន្តការសន្ទនាឡើងវិញជាមួយកូរ៉េខាងជើងនាពេលឆាប់ៗនេះ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ ខែមេសា ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Suh Hoon បានប្រកាសថា កូរ៉េខាងត្បូង ជប៉ុននិងអាមេរិកបានព្រមព្រៀងគ្នា ដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយសន្តិវិធី។

សេចក្តីប្រកាសនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំទល់មុខគ្នានាថ្ងៃទី ២ ខែមេសានៅវិទ្យាស្ថានទ័ពជើងទឹកអាមេរិកនៅ Annapolis (រដ្ឋ Maryland)។ តាមនោះភាគីទាំង ៣ បានអះអាងឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបន្តឡើងវិញកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយក្រុងព្យុងយ៉ាង។ នេះជាជំនួបលើកដំបូងរវាងទីប្រឹក្សាសន្តិសុខកំពូលរបស់កូរ៉េខាងត្បូង ជប៉ុននិងអាមេរិក ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Joe Biden ឡើងកាន់អំណាចនៅថ្ងៃទី ២០ ខែមករា។ កិច្ចចរចាស្តីពីការរំសាយអាវុធ នុយក្លេអ៊ែររវាងអាមេរិកនិងកូរ៉េខាងជើងបានជាប់គាំងចាប់តាំងពីជំនួបកំពូល រវាងអតីតប្រធានាធិបតី Donald Trump និងមេដឹកនាំ Kim Jung un កាលពីខែកុម្ភៈឆ្នាំ ២០១៩ បានបញ្ចប់ដោយមិនទទួលបានកិច្ចព្រមព្រៀងឡើយ៕

ប្រតិកម្មទៅវិញ