កូរ៉េខាងត្បូង ខិតខំប្រឹងប្រែង តភ្ជាប់​ទំនាក់ទំនងអន្តរកូរ៉េឡើងវិញក្នុង​ឆ្នាំ២០២៣

Chia sẻ
(VOVWORLD) - កូរ៉េខាងត្បូងនឹងបន្តបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យបញ្ឈប់សកម្មភាពយោធាដែលបង្កើនភាពតានតឹង ហើយបានខិតខំប្រឹងប្រែងពន្លឿនការតភ្ជាប់ ទំនាក់ទំនងអន្តរកូរ៉េឡើងវិញនៅឆ្នាំ ២០២៣។
កូរ៉េខាងត្បូង ខិតខំប្រឹងប្រែង តភ្ជាប់​ទំនាក់ទំនងអន្តរកូរ៉េឡើងវិញក្នុង​ឆ្នាំ២០២៣ - ảnh 1ព្រំដែនរវាងកូរ៉េទាំងពីរ ជាកន្លែងប្រព្រឹត្តិទៅជំនួបជាប្រវត្តិសាស្ត្រ រវាងអតីតប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jong-un ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩។ (រូបថត៖ Anh Nguyen/TTXVN)

នេះ ជាសេចក្តីប្រកាសដែលត្រូវបានរដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Kwon Young-se នាំចេញនាថ្ងៃទី ១៣ ខែធ្នូ នៅក្នុងសន្និសីទកាសែតចុងឆ្នាំ បានប្រព្រឹត្តិទៅនៅកោះ Ganghwa ក្នុងខេត្ត Incheon ប្រទេសកូរ៉េខាងត្បូង។

លោករដ្ឋមន្ត្រី Kwon Young-se បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងស្វែងរកវិធានការដើម្បីកសាងទំនុកចិត្តជាមួយកូរ៉េខាងជើង និងបង្កើតលក្ខខណ្ឌសម្រាប់ទីក្រុងព្យុងយ៉ាង ក្នុងការជ្រើសរើសធ្វើកិច្ចសន្ទនា និងធ្វើទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល។ កូរ៉េខាងត្បូងក៏នឹងបង្កើតកិច្ចសហប្រតិបត្តិការអន្តរកូរ៉េដោយអនុញ្ញាតឱ្យមានការផ្លាស់ប្តូរឡើងវិញក្នុងវិស័យសង្គម វប្បធម៌ និងមនុស្សធម៌នៅដើមឆ្នាំក្រោយ។ មន្ត្រីរូបនេះបាននិយាយថា កូរ៉េខាងត្បូងបានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយស្បៀងអាហារ ឬជំនួយមនុស្សធម៌ផ្សេងទៀតដល់ប្រទេសកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងទទួលយកសំណើររបស់ទីក្រុងសេអ៊ូលសម្រាប់ការសន្ទនា៕

 

ប្រតិកម្មទៅវិញ