ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំលើកទី5 នៃនាយទាហានប្រជាជនកូរ៉េខាងជើងនៅក្រុងព្យុងយ៉ាង (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១៩ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានផ្សាយព័ត៌មានថា ប្រទេសនេះបាន សម្រេចរួចរាល់នូវដំណើរការតែងតាំងបេក្ខជនសម្រាប់ការបោះផ្នោងមូលដ្ឋាន ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២១ ខែកក្កដាខាងមុខ។ តាម KCNA ថា ដំណើរការតែងតាំងនេះបានសម្រេចរួចរាល់កាលពីថ្ងៃទី ១៧ខែកក្កដា សម្រាប់បេក្ខជនដែលចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ទីក្រុង និងមូលដ្ឋាននៅទូទាំងប្រទេស។
កូរ៉េខាងជើងបានរៀបចំការបោះឆ្នោតមូលដ្ឋាន ជារៀងរាល់ ៤ ឆ្នាំ ម្ដង។ ការបោះ ឆ្នោតមូលដ្ឋាននាពេលថ្មីនេះបានប្រព្រឹត្តិទៅកាលពី ខែកក្កដា ឆ្នាំ ២០១៥ ។ ក្នុងកាបោះឆ្នោតលើកនេះ មានបេក្ខជនចំនួន ២៨ ៤៥២ ត្រូវបានបោះឆ្នោតជ្រើសតាំងជាតំណាងក្រុមប្រឹក្សាប្រជាជនមូលដ្ឋាន ដោយទទួលបានសម្លេងគាំទ្រច្រើន លើសលប់ ៕