កូរ៉េខាងជើងលើកលក្ខខ័ណ្ឌសម្រាប់ការតភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូងឡើងវិញ

Chia sẻ
(VOVWORLD) -អគ្គនាយកនៃអគ្គនាយកដ្ឋានជំនាញទទួលបន្ទុកអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង លោក Kwon Jong-gun បានថ្លែងដូច្នេះនាថ្ងៃទី ១១ ខែសីហា។ លោក Kwon បានលើកឡើងយ៉ាងច្បាស់ថា ការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង បានកំណត់ថាកូរ៉េខាងជើងជាសត្រូវមួយ។

ការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូង និងអាមេរិកបានជះឥទ្ធិពលដល់កិច្ចសន្ទនាអន្តរកូរ៉េ។ ហេតុដូច្នេះហើយកូរ៉េខាងជើងនិងមិនទាក់ទងជាមួយកូរ៉េខាងត្បូងឡើយ កំថាឡើយដល់កិច្ចសន្ទនា លើកលែងតែទីក្រុងសេអ៊ូលបាន ឡើងនូវ“ ហេតុផលដ៏ត្រឹមត្រូវ”ដើម្បីពន្យល់ពីការធ្វើសមយុទ្ធយោធាជាមួយអាមេរិក ដែលកំពុងប្រព្រឹត្តិទៅ។ អគ្គនាយកនៃអគ្គនាយកដ្ឋានជំនាញទទួលបន្ទុកអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង លោក Kwon Jong-gun បានថ្លែងដូច្នេះនាថ្ងៃទី ១១ ខែសីហា។ លោក Kwon បានលើកឡើងយ៉ាងច្បាស់ថា ការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង បានកំណត់ថាកូរ៉េខាងជើងជាសត្រូវមួយ។ ហេតុដូច្នេះហើយ សកម្មភាពទំនាក់ទំនងអន្តរកូរ៉េគឺពិបាកអនុវត្តន៍ណាស់ ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងមិនបញ្ឈប់រាល់ការធ្វើសមយុទ្ធយោធាស្រដៀងគ្នា ឬផ្តល់ហេតុផលដ៏ត្រឹមត្រូវ ក៏ដូចជា "ការពន្យល់ដោយស្មោះត្រង់" សម្រាប់បញ្ហានេះ។ លោក Kwon Jong-gun ក៏បានបន្ថែមទៀតថារាល់ការបាញ់ពិសោធន៍អាវុធនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង គឺជាសកម្មភាពជាប្រចាំ ដើម្បីធ្វើទំនើបកម្មអាវុធធម្មតា”ផងដែរ៕

ប្រតិកម្មទៅវិញ