ការធ្វើសមយុទ្ធដែនអាកាសរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ថ្ងៃទី៥ ខែវិច្ឆិកា។ (រូបថត៖ AFP/ក្រសួងការពារជាតិកូរ៉េខាងត្បូង) |
កងទ័ពកូរ៉េខាងជើងនឹងបន្តការឆ្លើយតប ដោយវិធានការយោធា «លើសលប់ និងដាច់ខាត»។
KCNA ក៏បានឲ្យដឹងថា សកម្មភាពយោធានាពេលថ្មីៗនេះរបស់កូរ៉េខាងជើងគឺជាចម្លើយយ៉ាងច្បាស់លាស់ ចំពោះរាល់សកម្មភាពយោធាបង្ករឿងហេតុ។
មុននោះ កាលពីថ្ងៃទី៤ ខែវិច្ឆិកា កូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភអំពីការដែល កូរ៉េខាងត្បូង និងអាមេរិក បន្តធ្វើសមយុទ្ធដែនអាកាស Vigilant Storm និងបានប្តេជ្ញាថា នឹងឆ្លើយតបរាល់ការប៉ុនប៉ងរំលោភលើអធិបតេយ្យភាព និងបង្កការខូចខាតដល់អត្ថប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន៕