យោងតាម KCNA បានឲ្យដឹងថា SLBM ថ្មីនេះ ដែលមានបច្ចេកវិជ្ជានាំផ្លូវទំនើប នឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកំពស់បច្ចេកវិទ្យាការពារជាតិរបស់កូរ៉េខាងជើងឡើងដល់កម្រិតថ្មី និងពង្រឹងសមត្ថភាពក្រោមទឹករបស់កងទ័ពជើងទឹកផងដែរ។
មុននោះនៅថ្ងៃទី១៩ ខែតុលា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយ ដែលគេជឿជាក់ថាជាSLBM បង្ហោះចេញពីតំបន់ស៊ីនប៉ូ(Sinpo) ដែលមានរោងចក្រនាវាមុជទឹកសំខាន់របស់ទីក្រុងព្យុងយ៉ាង។ នេះគឺជាការសាកល្បងអាវុធទី ៨ របស់កូរ៉េខាងជើងចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ៕